នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ ថ្ងៃពុធ១រោច ខែស្រាពណ៍ ឆ្នាំជូត...

ខេត្តតាកែវ៖ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ ថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ក្រោមការអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលដោយលោក ញុិប ស្រ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ មន្រ្តីលេខាធិការដ្ឋានកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងមន្ត្រីព្រមទាំងទីប្រឹក្សាកម្មវិធីASPIRE របស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅបណ្តុះបណ្តាល និងធ្វើបទបង្ហាញពីការប្រើប្រាស់និងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធព័ត៌មានសម្រាប់ការគ្រប់គ្រង(MIS) និងណែនាំពីមជ្ឈមណ្ឌលបណ្តុំព័ត៌មានកសិកម្ម(Extension Hub) ដល់មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ  មន្រ្តីការិយាល័យកសិកម្មស្រុក ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ព្រមទាំងទីប្រឹក្សាថ្នាក់ខេត្ត របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ចំនួន៤ស្រុកទៀត រួមមាន ស្រុកបាទី ស្រុកអង្គរបុរី ស្រុកគិរីវង្ស និងស្រុកទ្រាំង ដោយមានអ្នកចូលរួមចំនួន៤៩នាក់ ស្រី១៩នាក់ ដោយកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ នៅខេត្តតាកែវនេះក៏បានផ្តល់ការបណ្តុះបណ្តាលដល់ស្រុកចំនួន៤រួចមកហើយ (ស្រុកកោះអណ្តែត ស្រុកសំរោង ស្រុកព្រៃកប្បាស និងស្រុកត្រាំកក់)។