ការរៀបចំស្ថាប័ន ផ្សព្វផ្សាយកសិកម្ម


នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្កើតមជ្ឈមណ្ឌលបណ្តុំព័ត៌មានកសិកម្ម ដែលជាក្រុម ឬ បណ្តុំមានយន្តការ និងរចនា សម្ព័ន្ធច្បាស់លាស់ បំពេញតួនាទីជាអ្នកសម្របសម្រួល ត្រួតពិនិត្យ និងពង្រឹងគុណភាពសម្ភារ​ ឯកសារ និងសេវាផ្សព្វផ្សាយកសិកម្ម ។

ក្នុងនោះដែរនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានភារកិច្ចសំខាន់ ក្នុងការចងក្រង រក្សា​ទុកឯកសារ និងសម្ភារផ្សព្វផ្សាយកសិកម្ម ព្រមទាំង​បំពេញ​តួនាទីជាអ្នកសម្របសម្រួលជាមួយ​អង្គភាពផ្សេងៗ​ ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ វិស័យឯកជន និង​​ដៃគូរអភិវឌ្ឍន៍ ដើម្បីជ្រើសរើសឯកសារ​ និង​សម្ភារ​ផ្សព្វផ្សាយ ដែលមានគុណភាព និងឆ្លើយតបនឹងតម្រូវការរបស់កសិករ ទីផ្សារ និងការប្រែប្រួលអាកាសធាតុ ។ ឯកសារ និងសម្ភារផ្សព្វផ្សាយ​ដែលប្រមូលបាននឹង​ត្រូវឆ្លងកាត់ការត្រួតពិនិត្យគុណភាព មុននឹងដាក់បញ្ជូលក្នុងគេហទំព័រផ្សព្វ​ផ្សាយ​កសិកម្ម (www.khmeragri.info) សម្រាប់ផ្សព្វផ្សាយជាសាធារណៈ។

គោលបំណងនៃមជ្ឈមណ្ឌលបណ្ដុំព័ត៌មានកសិកម្ម

១.គាំទ្រការអនុវត្តគោលនយោបាយផ្សព្វផ្សាយកសិកម្មនៅកម្ពុជា

២.ចងក្រង រក្សាទុកឯកសារ និងសម្ភារផ្សព្វផ្សាយ ដើម្បីផ្សព្វផ្សាយបន្តដល់ភាគីពាក់ព័ន្ធក្នុងវិស័យកសិកម្ម

៣.ធានាគុណភាព ប្រសិទ្ធភាព និងបង្កើនភាពជឿជាក់របស់កសិករ លើសេវាផ្សព្វផ្សាយកសិកម្មនៅកម្ពុជា

៤.ប្រើប្រាស់ប្រព័ន្ធសេវាព័ត៌មានវិទ្យាកសិកម្ម​​​​​​​សម្រាប់ផ្តល់សេវា និងទទួលបានព័ត៌មានកសិកម្ម​​​​​​​ទាន់ពេលវេលា ។

មុខងាររបស់មជ្ឈមណ្ឌលបណ្ដុំព័ត៌មានកសិកម្ម

១. កំណត់តម្រូវការអាទិភាពសម្រាប់សេវាផ្សព្វផ្សាយដោយផ្អែកលើប្រព័ន្ធវាយតម្លៃតម្រូវការកសិករ ការសិក្សាស្រាវជ្រាវថ្មីៗ និន្នាការទីផ្សារ តម្រូវការខ្សែច្រវាក់ផ្គត់ផ្គង់

២. សម្របសម្រួលដំណើរការបង្កើត ត្រួតពិនិត្យ និងផ្សព្វផ្សាយសម្ភារផ្សព្វផ្សាយ

៣. តាមដានប្រសិទ្ធភាពនៃសេវាផ្សព្វផ្សាយ

៤. ធានាគុណភាពសេវាផ្សព្វផ្សាយ និង

៥. បង្កើនកិច្ចសហការ សម្របសម្រួល និងទំនាក់ទំនងរវាងអ្នកផ្តល់សេវាផ្សព្វផ្សាយ រួមមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ។

 

រចនាសម្ព័ន្ធ នៃមជ្ឈមណ្ឌលបណ្ដុំព័ត៌មានកសិកម្ម



លំហូរការងារនៃមជ្ឈមណ្ឌលបណ្ដុំព័ត៌មានកសិកម្ម