កិច្ចប្រជុំពិនិត្យ និងវាយតម្លៃការតម្លើងថ្នាក់ និងឋានន្តរស័ក្កិមន្រ្តីរាជការគ្រប់អង្គភាព

ព្រឹកថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃការតម្លើងថ្នាក់ និងឋានន្តរស័ក្កិមន្រ្តីរាជការគ្រប់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកំណត់អាទិភាពការជ្រើសរើសបន្ថែមមន្ត្រីជាប់កិច្ចសន្យាសម្រាប់ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមគណកម្មការ។ មានវត្តមានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ រួមមានឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមប្រតិភូ ឯកឧត្តមសាកលវិទ្យាធិការ នាយកវិទ្យាស្ថាន ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២៥រាជធានីខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕