នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំ ...

ខេត្តកំពង់ចាម៖ ថ្ងៃទី២២,២៣ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងការវាយតម្លៃលទ្ធផលការងារមន្រ្តី និងប្រពន្ធ័កសិកម្មចម្រុះតាមតំបន់កេ្សត្រ-បរិស្ថាន ដោយមានការអញ្ជើញចូលរួមជាវាគ្មិនសម្របសម្រួលពី ថ្នាក់ដឹកនាំនិងមន្រ្តីនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងទីប្រឹក្សាកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE)នៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីនាយកដ្ឋាន ផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនថ្នាក់ដឹកនាំនិងមន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលពាក់ព័ន្ធសរុប ចំនួន៩១នាស្ត្រី២៤នាក់ ។ សិក្ខាសាលានេះត្រូវបានឧបត្ថម្ភថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ( IFAD )