សហគមន៍កសិកម្មស្ត្រីរតនៈ និងសហគមន៍កសិកម្មតស៊ូសែនជ័យ ស្រុកជ័យសែន ខេត្តព្រះវិហារ បានទទួលការគាំទ្រហិរញ្ញទានឥតសំណងបំពេញបន្ថែមទុនវិនិយោគពីគម្រោង CASDP

សហគមន៍កសិកម្មស្ត្រីរតនៈ និងសហគមន៍កសិកម្មតស៊ូសែនជ័យ ស្រុកជ័យសែន ខេត្តព្រះវិហារ បានទទួលការគាំទ្រហិរញ្ញទានឥតសំណងបំពេញបន្ថែមទុនវិនិយោគពីគម្រោង CASDP
———————————
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារ បានសម្របសម្រួល កម្មវិធីចុះកិច្ចព្រមព្រៀងហិរញ្ញទានឥតសំណងបំពេញបន្ថែមទុនវិនិយោគជាមួយសហគមន៍កសិកម្មស្រ្តីរតនៈ និងសហគមន៌កសិកម្មតស៊ូសែនជ័យ ក្រោមអធិបតីភាព លោក ហុក គឹមធួន ប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្ម (CASDP)។ កម្មវិធីនេះបានរៀបចំនៅរៀបចំនៅស្នាក់ការសហគមន៍តស៊ូសែនជ័យ ស្រុកជ័យសែន ខេត្តព្រះវិហារ និងមានការចូលរួមពី មន្ត្រីមន្ទីរកសិកម្ម អាជ្ញាធរស្រុក-ឃុំ តំណាងភ្នាក់ងារអនុវត្តគម្រោងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងសមាជិកសហគមន៍ជាច្រើនរូប។
![]() |
![]() |
![]() |
![]() |