ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ លោកជំទាវ ភូថង មិថុនា អភិបាល នៃគណៈអភិបាល ខេត្តកោះកុង
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ លោកជំទាវ ភូថង មិថុនា អភិបាល នៃគណៈអភិបាល ខេត្តកោះកុង
------------------------------------------------------------------------
នារសៀលថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានជួបប្រជុំជាមួយ លោកជំទាវ ភូថង មិថុនា អភិបាល នៃគណៈអភិបាល ខេត្តកោះកុង ដើម្បីពិភាក្សាការងារ និងបញ្ហាប្រឈមជាក់ស្តែងនៅនឹងកន្លែងក្នុងវិស័យកសិកម្ម។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យរដ្ឋបាលខេត្តរៀបចំផែនទីកសិកម្ម ដើម្បីត្រៀមយុទ្ធសាស្ត្ររួមក្នុងការចាត់វិធានការដោះស្រាយបញ្ហាឱ្យចំគោលដៅ និងមានប្រសិទ្ធភាព។
ក្នុងនោះដែរពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ រួមទាំងបទល្មើសនេសាទ និងការទន្ទ្រានព្រៃ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ រកឫសគល់បញ្ហា និងចាត់វិធានការរួម ហើយត្រូវកាត់បន្ថយបែបបទរដ្ឋបាលមួយចំនួនដើម្បីងាយស្រួលក្នុងការបង្រ្កាបបទល្មើសទាន់ពេលវេលា៕