ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យសិប្បកម្មត្រីចំហុយ ជា ធូ នៅ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
កម្មវិធីទី៣៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យសិប្បកម្មត្រីចំហុយ ជា ធូ នៅ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
--------------------------------------------------------------------------
នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីអមដំណើរបានចុះពិនិត្យសិប្បកម្មត្រីចំហុយ ជា ធូ នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីដំណើរការកែច្នៃត្រីចំហុយរបស់សហគ្រាសកែច្នៃផលិតផល ជលផលក្នុងស្រុក។ សិប្បកម្មកែច្នៃត្រីចំហុយ ជា ធូ បានទទួលការគាំទ្រផ្នែកសម្ភារ និងបច្ចេកទេសពីគម្រោង CAPFish CAPTURE ដែលអនុវត្តដោយរដ្ឋបាលជលផល និងអង្គការយូនីដូ ក្រោមសហហិរញ្ញប្បទានរបស់សហភាពអឺរុប។
នាក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថាក្រសួងកសិកម្មគាំទ្រភាពជាដៃគូរវាងរដ្ឋនិងអង្គការនានាដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាជន និងជួយឱ្យផលិតផលកែច្នៃ ផលិតទៅតាមស្តង់ដារដែលអាចឈានចូលទីផ្សារទំនើបបាន។